បេសកកម្ម
-ចូលរួម និង សហការបង្កើតកិច្ចការងារបណ្ដុះបណ្ដាល,សិក្ខាសាលា,សន្និសិទ្ធិ,បទបឋកឋាដល់ អ្នកសារព័ត៌មានអោយយល់ដឹងអំពី កិច្ចការពារអ្នកប្រើប្រាស់ ,ការប្រកួតប្រជែងមិនស្មោះត្រង់,ច្បាប់ផ្សេងៗ និងចែករំលែកចំណេះដឹងទូទៅអំពីផលវិជ្ជមាននិងអវិជ្ជមានលើវិស័យសេដ្ឋកិច្ចជាតិ សំដៅហុចផលប្រយោជន៍ដល់ប្រជាពលរដ្ឋ សហគ្រិន និងស្ថាប័នពាក់ព័ន្ធ។
-ផ្សព្វផ្សាយព័ត៌មានពិតអំពីការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងព័ត៌មានដែលបម្រើដល់សេដ្ឋកិច្ចជាតិ។
-ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងផ្ដល់ព័ត៌មានអំពីផលិតផលក្លែងក្លាយ,កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ដើម្បីអោយរីកចំរើនដល់សេដ្ឋកិច្ចជាតិ។
-ចូលរួមសហការជាមួយបណ្តាដៃគូអង្កការ សមាគម ស្ថានទូត និង អង្គភាពផ្សេងទៀតដើម្បីសិក្សាស្រាវជ្រាវស្វែងយល់អំពីការផលិត,រោងចក្រ,សហគ្រាសលើគ្រប់វិស័យ ទាំងក្នុងស្រុក និង ក្រៅស្រុក ដើម្បីជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។