មាត្រា ១១
ការតម្រូវការបមាណីយសម្រាប់ការចុះបញ្ជីថ្នាំកសិកម្មគ្រប់ប្រភេទ ត្រូវធានាឲ្យមាន ព័ត៏មាននិងទិន្នន័យដូចខាងក្រោម :
-អត្ដសញ្ញណរបស់រូបវន្ដបុគ្គលដែលស្នើសុំការចុះបញ្ជី អត្ដសញ្ញាណថ្នាំកសិកម្ម និង ដំណើរការលាយផ្សំ
-ទិន្នន័យថាប្រភេទនៃថ្នាំកសិកម្ម សមាសធាតុសកម្ម វិធិសាស្រ្ដវិភាគលក្ខណះរូប និងគីមីនៃសារធាតុសកម្មនិងទិន្នន័យផ្សេងទៀតនៃសមាសធាតុថ្នាំកសិកម្ម
-ទិន្នន័យជីវប្រសិទ្ធភាពចេញពីប្រទេសប្រភពដើមនិងរបាយការណ៍ពីការសាកល្បង ជីវប្រសិទ្ធភាពលើទីវាពិសោធន៍ តាមប្រភេទដំណាំ និងតំបន់សាកល្បង
-ទិន្នន័យភាពពុលនៃថ្នាំកសិកម្ម
-ទិន្នន័យសំណល់នៃថ្នាំកសិកម្ម
-សុវត្ថិភាពចំពោះមនុស្ស សត្វ
-សុវត្ថិភាពចំពោះបរិស្ថាន
-ពាណិជ្ជកម្ម ការប្រើប្រាស់ និង ការបោះចោលសំណល់នៃការប្រើប្រាស់
-សំបកវេចខ្ចប់ និងស្លាកសញ្ញាព័ត៏មានជាភាសាខ្មែរ។
មាត្រា ២១
រាល់នីតិវិធិសម្រាប់ការចុះបញ្ញីថ្នាំកសិកម្ម ត្រូវមានសង្គតិភាពជាមួយនិងនិតិវិធី សម្រាប់ការចុះបញ្ជីថ្នាំកសិកម្មក្នុងក្របខ័ណ្ឌអន្ដរជាតិ ឬតំបន់។
នីតិវិធី និងការតម្រូវបមាណីយសម្រាប់ការចុះបញ្ជីថ្នំាំកសិកម្ម ត្រូវកំណត់ដោយ ប្រកាសរបស់រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាក្រមាញ់និងនេសាទ។
2. ស្លាកសញ្ញាព័ត៏មាន និងព្រឹត្ដិបត្រព័ត៏មានសុវត្ថិភាព
អ្វីទៅស្លាកសញ្ញាព័ត៏មាន?
ស្លាកសញ្ញាព័ត៏មាន សំដៅដល់អត្ដបទសង្ខេបជាភាសាខ្មែរ អក្សរ ឬអក្សរសញ្ញា រូបសញ្ញានិមិ្មតដែរមើលឃើញច្បាស់នៅលើឬបទភា្ជប់ជាមួយនិងសំបកវេចនៃថ្នាំកសិកម្ម ឬ ជីកសិកម្ម ដោយអនុលោមតាមការតម្រូវបមាណី ដូចមានចែងក្នុងបទប្បញ្ញាត្ដិ និង នីតិវិធី នៃច្បាប់នេះ។
មាត្រា ២២
ស្លាកសញ្ញាព័ត័មានថ្នាំកសិកម្មដែលប្រើប្រាស់សំបកវេចខ្ចប់ថ្នាំកសិកម្មគ្រប់ប្រភេទ ត្រូវមាន ការយល់ព្រមជាមុនពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រាលល់សំបកវេចខ្ចប់នៃថ្នាំកសិកម្មគ្រប់ប្រភេទដែលចេញពីប្រភពដើមលាយផ្សំ វេច ខ្ចប់ជាថ្មី ឬនាំចូលក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវធានាស្លាកសញ្ញាព័ត័មានដែលបង្ហាញ អត្ថបទសង្ខេបដូចខាងក្រោម :
-ឈ្មោះនិងអាសយដ្ឋានរបស់ក្រុមហ៊ុនកាន់កាប់បញ្ជិកា
-ឈ្មោះទូទៅ ឈ្មោះពាណិជ្ជកម្មនៃថ្នាំកសិកម្ម និងពាណិជ្ជសញ្ញា
-អត្ថបទសង្ខេបស្ដីពីសមាសធាតុ រួមមានគ្រប់សារធាតុសកម្ម តាមកំហាប់ ឬអត្រា និងអត្ដសញ្ញាគីមីរបស់វា និងស្ដីពីចំណាត់ថ្នាក់ប្រើប្រាស់ និងចំណាត់ថ្នាក់នៃថ្នាំកសិកម្ម
-លេខបញ្ជិកាដែលផ្ដល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ
-ក្រុមហ៊ុននិងប្រទេសប្រភពដើមលាយផ្សំឬនាំចេញ
-ចំណុះសុទ្ធសាធនៃថ្នាំកសិកម្មនៅក្នុងសំបកវេចខ្ចប់
-បទណែនាំបច្ចេកទេសពាក់ព័ន្ធនិងរបបៀប ប្រភេទដំណាំនិងសមាសភាពចង្រៃ ដែលត្រូវប្រើ កម្រិតប្រើប្រាស់ ពេលវេលាប្រើប្រាស់ និងរយះពេលបញ្ឈប់ការប្រើប្រាស់
-បទហាមប្រាម និងបទប្រុងប្រយ័ត្ន បញ្ជាក់ពីហេតុសញ្ញាក្នុងភាពពុល វិធាសុវត្ថិ ភាពក្នុងការប្រើប្រាស់ វិធាចការការពារសុខភាព ការសង្រ្គោះបឋមនិងព័ត៍មានសម្រាប់ពេទ្យ សង្រ្គោះ
-និមិត្ដសញ្ញាបង្ការគ្រោះថ្នាក់ និងរូបសញ្ញាព្រមានចំពោះថ្នាំកសិកម្មដែលមាន ភាព ពុលខ្លាំង
-សេចក្ដីណែនាំពាក់ព័ន្ធនិងការបំបាត់ភាពពុល និងវិធានសុវត្ថិភាពក្នុងការបោះ ចោលសំណល់និងសំបកវេចខ្ចប់ដែលប្រើរួច
-លេខរៀងឡូត៍ កាលបរិច្ឆេទផលិត និងកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់
-ព័ត៏មានពាក់ព័ន្ធផ្សេងទៀតដែលតម្រូវដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។
មាត្រា ២៣
រាល់ស្លាកសញ្ញាព័ត័មានរបស់ថ្នាំកសិកម្មគ្រប់ប្រភេទ ត្រូវតែមានជាភាសាខ្មែរ និង ត្រូវភ្ជាប់មកឬបោះពុម្ពនៅលើនៃសំបកវេចខ្ចប់ក្នុងលក្ខណះដែលព័ត៏មានទាំងអស់នៃស្លាកសញ្ញាអាចមើលឃើញ អានបានងាយរលុប។
រាល់ស្លាកសញ្ញាព័ត៏មានរបស់ថ្នាំកសិកម្មទាំងឡាយដែលតាំងលក់ឬធ្វើសន្និធិ សម្រាប់លក់ត្រូវជៀសវាងការដាច់រហែក រលុបឬខូចខាតទោះមូលក្ដី ដោយផ្នែកក្ដីដែល ធ្វើឲ្យខូចខាតដល់បទបញ្ជាពាក់ព័ន្ធជាធរមាន។
មាត្រា ២៤
គ្មានស្លាកសញ្ញាព័ត័មានណានៃថ្នាំកសិកម្មដែលប្រើអត្ថបទអះអាងថាគ្មានគ្រោះ ថ្នាក់ឬមិនពុលឡើយ។ផ្នែកនៃស្លាកសញ្ញាព័ត័មានថ្នាំកសិកម្មដែលពាក់ព័ន្ធនិងគ្រោះថ្នាក់នៃភាពពុល ត្រូវបង្ហាញព័ត៏មានចាំបាច់តាមលំដាប់លំដោយនូវ បទហាមប្រាម បទប្រុងប្រយ័ត្ន រូបសញ្ញានិងនិមិត្តសញ្ញាព្រមានចំពោះភាពពុល ការសង្រ្គោះបឋម និង ព័ត៏មានសម្រាប់ ពេទ្យសង្គ្រោះ។
មាត្រា ២៥
បមាណីយនៃស្លាកសញ្ញាព័ត៏មានថ្នាំកសិកម្ម ត្រូវបានកំណត់ដោយអនុលោមតាម ប្រព័ន្ធនៃការចាត់ថ្នាក់និងការដាក់ស្លាកសញ្ញាសារធាតុគីមីមានជាសកល។
គោលការណ៍ណែនាំសម្រាប់ស្លាកសញ្ញាព័ត៏មាននិងគំរូស្លាកសញ្ញាព័ត៏មាននៃថ្នាំ កសិកម្មត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្ដីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
អ្វីទៅព្រឹត្ដបត្រព័ត៏មានសុវត្ថិភាព?
ព្រឹត្ដបត្រព័ត៏មានសុវត្ថិភាព សំដៅដល់ឯកសារយថាប្រភេទបច្ចេកទេសនៃថ្នាំ កសិកម្មដែលផ្ដល់ដោយប្រភពដើមផលិត ឬលាយផ្សំក្នុងនោះមានព័ត៏មាននិងទិន្ន ន័យពេញលេញរបស់ប្រភេទថ្នាំកសិកម្មនោះមានដូចជា: អត្ដសញ្ញាណផលិតផល និងក្រុមហ៊ុនផលិតសមាសធាតុ អត្ដសញ្ញាណគ្រោះថ្នា្កក់ វិធានការបញ្ចៀសគ្រោះ ថ្នាក់ វិធានការបញ្ចៀសគ្រោះថ្នាក់ វិធានការសង្គ្រោះបឋមការប្រើប្រាស់ និងការ
ប្រតិកម្ម ព័ត៍មានអំពើភាពពុលលើមនុស្ស ព័ត៏មានអំពីពុលលើបរិស្ថាន វិធាននៃការ បោះចោលសំណល់ វិធានៃការដឹកជញ្ជូន ព័ត៍មានគតិយុត្ត និងព័ត៍មានផ្សេងទៀត។
មាត្រា ២៦
ព្រឹត្តិបត្រព័ត៌មានសុវត្ថិភាពនៃថ្នាំកសិកម្មត្រូវធ្វើជាភាសាខ្មែរនិងត្រូវផ្តល់ជាចាំបាច់នៅពេល ស្នើសុំការចុះបញ្ជីដែលធានាព័ត៌មាន និងទិន្នន័យប្រភពដើមនៃប្រទេសផលិត ឬនាំចេញ និងត្រូវបាន ប្រើប្រាស់សម្រាប់ស្លាកសញ្ញាព័ត៌មាននៃថ្នាំកសិកម្មនោះ ។
ក្រុមហ៊ុននៃប្រទេសដើមដែលនាំចេញថ្នាំកសិកម្មមានកាតព្វកិច្ចផ្តល់ឬភ្ជាប់ព្រឹត្តិបត្រព័ត៌មាន សុវត្ថិភាពសម្រាប់ក្រុមហ៊ុនដែលនាំចូលក្នុងព្រះរាជាណាចក្រកម្ពុជាជាចាំបាច់ ដោយអនុលោមតាម ការតម្រូវនៃអនុសញ្ញាអន្តរជាតិដែលពាក់ព័ន្ធ ។