តើការដាំដុះដំណាំដែលច្បាប់ហាមឃាត់មានអ្វីខ្លះ និង មានទោសយ៉ាងណា?
ជាការពិតណាស់បើយោងតាមច្បាប់ភូមិបាល ត្រង់មាត្រា២៥៦ បានចែងថា៖
កម្មសិទ្ធិករណាដែលបានធ្វើការដាំដុះលើដីរបស់ខ្លួន ឬប្រគល់ដី ឬ ជួលដីឱ្យតតិយជន ដាំដុះដោយចេតនានូវមុខដំណាំដែលច្បាប់ ឬបទបញ្ជាហាមឃាត់ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១៥,០០០,០០០រៀល ដល់ ៤៥,០០០,០០០ ឬ/និងផ្តន្ទាទោសដាក់ពន្ធនាគារតាមច្បាប់ជាធរមាន។
ទន្ទឹងនឹងនេះយើងឃើញថាកន្លងមកមានករណីជាច្រើនដែលសមត្ថកិច្ចបានចុះបង្ក្រាបការដាំដុះដំណាំខុសច្បាប់ជាច្រើនទីតាំង ដែលដំណាំទាំងអស់នោះជាប្រភេទដំណាំដែលបង្កការប៉ះពាល់ដល់សង្គមធ្ងន់ធ្ងរនៅពេលដែលយើងប្រើប្រាស់វា។
ដូចនេះមិនថាម្ចាស់ដីគាត់ដាំដំណាំដែលច្បាប់ហាមឃាត់នោះលើដីរបស់ខ្លួន ឬប្រគល់ដី ឬជួលដីនោះឱ្យអ្នកដទៃទៀតដាំដំណាំនោះក៏ដោយ គឺត្រូវទទួលខុសត្រូវលើអំពើរបស់ខ្លួនតាមច្បាប់ជាធរមាន។