តើការលួចលក់ ឬលួចបញ្ចាំអចលនវត្ថុរបស់អ្នកដទៃអាចធ្វើទៅបានតាមរូបភាពណាខ្លះ?
ជាការពិតណាស់បើយោងតាមច្បាប់ភូមិបាល ត្រង់មាត្រា២៥៥ បានចែងថា៖
ជនណាដែលបានលួចលក់ ឬលួចបញ្ចាំអចលវត្ថុដែលមិនមែនជារបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែដល់ ៣ ឆ្នាំ ដោយមិនគិតពីព្យសនកម្មដែលបណ្តាលមកពីអំពើរបស់ខ្លួន។
ឧទាហរណ៍៖ លោក (ក) បានដាក់បញ្ចាំប័ណ្ណកម្មសិទ្ធិដី១កន្លែង ដើម្បីខ្ចីប្រាក់ពីលោក (ខ) ក្រោយមកដោយសារគំនិតទុចរិតរបស់លោក (ខ) គាត់ក៏លួចលក់ដីនោះទៅឱ្យលោក (គ) ដោយគ្មានការឯកភាពពីលោក (ក) ដែលជាម្ចាស់កម្មសិទ្ធិពិតប្រាកដនោះឡើយ។
នេះសបញ្ជាក់ថា ការលួចលក់ ឬលួចបញ្ចាំអចលវត្ថុរបស់អ្នកដទៃដោយពុំមានការដឹងលឺ ឬពុំមានការឯកភាពពីម្ចាស់កម្មសិទ្ធិនោះទេ គឺជាអំពើខុសច្បាប់ ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន និងសំណងនានាដល់ភាគីរងគ្រោះផងដែរ។
ទន្ទឹងនឹងនេះមានករណីខ្លះទៀត ជនខិលខូចបានធ្វើប័ណ្ណកម្មសិទ្ធិក្លែងក្លាយដើម្បីយកទៅប្រើប្រាស់ក្នុងគោលបំណងលួចលក់ដីធ្លីរបស់អ្នកដទៃ ដែលដីនោះមិនមែនជាកម្មសិទ្ធិរបស់ខ្លួន ជាហេតុនាំឱ្យអ្នកដែលទទួលទិញប៉ះចំរបស់ក្លែងក្លាយ ខាតប្រយោជន៍ជាច្រើន ហើយម្ចាស់កម្មសិទ្ធិពិតប្រាកដ ជាប់ជំពាក់ជំពិនជាមួយបញ្ហានេះទាំងមិនដឹងខ្លួន។
គួររំលឹកផងដែរថាកន្លងមកករណីបែបនេះធ្លាប់កើតមានច្រើនហូរហែរ ហើយវាបានបង្កភាពចលាចលដល់សង្គម ដែលនាំឱ្យម្ចាស់កម្មសិទ្ធិពិតប្រាកដទទួលរងការខូចខាតប្រយោជន៍ជាច្រើនដោយសារទង្វើនេះ។
តើអ្វីខ្លះជាដំណោះស្រាយសម្រាប់អ្នកទិញអចលនទ្រព្យដែលជួបបញ្ហាខាងលើនេះ?
ដូចនេះដើម្បីជាដំណោះស្រាយ ចៀសវាងការជួបបញ្ហាខាងលើ អ្នកទិញ និងអ្នកទទួលបញ្ចាំគប្បីត្រូវ ដំណោះស្រាយ៖
១. មុនទិញឬកក់ត្រូវអោយមេធាវី ឬ អ្នកជំនាញឆែកប្រវត្តដី និង ឆែកបន្ទុកនៅមន្ទីរសុរិយោដីរាជធានី/ខេត្តជាមុនសិន។
២. ទំនាក់ទំនងយកព័ត៌មានពីអ្នកជិតខាង
៣. សាកសួរព័ត៌មាននានាជុំវិញបញ្ហាខាងលើអំពីមេភូមិ និង មន្ត្រីមូលដ្ឋាន
៤. ត្រូវចេះផ្ទៀងផ្ទាត់មើលថាតើប្លង់នេះជាប្លង់ច្បាប់ដើម ថតចម្លង
AJNE Post
អត្ថបទ : (https://ajne.org.kh/show/2073.html) https://ajne.org.kh/show/2073.html (https://ajne.org.kh/show/2073.html)
Group ស៣ : https://t.me/+GdFhzTAwDEJUAv5R
គ្រុប DBT : https://t.me/+QhTaOANQZmo0MzY1
Page : (https://www.facebook.com/profile.php?id=100078824434002&mibextid=LQQJ4d) https://www.facebook.com/profile.php?id=100078824434002&mibextid=LQQJ4d (https://www.facebook.com/profile.php?id=100078824434002&mibextid=LQQJ4d)
CHANEL : https://t.me/+Lcl3zlKmSXthYTM1
ចែករំលែក
https://t.me/+9SSuAE8XHOQyMjc1
@ច្បាប់ភូមិបាល
@សមាគម
@សារព័ត៌មាន
#ច្បាប់
#សមាគមសម្ព័ន្ធអ្នកសារព័ត៌មាន
#សេដ្ឋកិច្ច